អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️៣. រឿង ព្រះពេលដ្ឋសីសត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះពេលដ្ឋសីសត្ថេរ ដ៏មាន ឣាយុ ។ ព្រះថេរៈរូបនេះ និមន្តទៅបិណ្ឌបាត បានបាយច្រើន, បាយដែលសល់ពីឆាន់ លោកយកទៅហាល ធ្វើជាបាយក្រៀម ពេលណា លោកត្រូវការឆាន់ ក៏បានយកបាយក្រៀមនោះ មកត្រាំទឹក ហើយឆាន់ យូរៗ ទើបទៅបិណ្ឌបាតម្តង ។ មិនយូរប៉ុន្មាន រឿងនេះ ក៏បានឮទៅដល់ពួកភិក្ខុទាំងឡាយៗ បាននាំរឿងនេះ ទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុសង្ឃមកប្រជុំគ្នាហើយ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមធ្វើការសន្សំទុក ទ្រង់បានប្រកាសថា “ព្រះថេរៈ ជាឣ្នកមិនមានទោស ក្នុងរឿងនេះទេ ព្រោះព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទនេះទុកមកពីមុន និង ព្រះថេរៈ ធ្វើយ៉ាងនេះ ព្រោះភាពជាឣ្នកមានសេចក្តីប្រាថ្នាតិច” យ៉ាងដូច្នេះហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖
| ៣. | យេសំ សន្និច្ចយោ នត្ថិ | យេ បរិញ្ញាតភោជនោ |
| សុញ្ញតោ អនិមិត្តោ ច | វិមោក្ខោ យេស គោចរោ | |
| អាកាសេវ សកុន្តានំ | គតិ តេសំ ទុរន្នយោ ។ |
👉ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង (អប្បណិហិតវិមោក្ខ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
