៣. សម្ពហុលកុមារ

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️៣. រឿង សម្ពហុលកុមារ

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកកុមារា ជាច្រើន ដែលកំពុង តែនាំគ្នាវាយពស់មួយ ។ ព្រះសាស្តា ស្តេចយាងទៅ បិណ្ឌបាត ក្នុងទីក្រុងសាវត្ថី ទ្រង់ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរ ថា “នែកុមារាទាំងឡាយ តើពួកឣ្នក នាំគ្នាធ្វើអ្វី?” ។ កុមារាទាំងនោះ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ នាំគ្នាវាយពស់” ។ ព្រះសាស្តាទ្រង់ត្រាស់សួរទៀតថា “ព្រោះហេតុអ្វីបានជាវាយវា? ” ។ កុមារាទាំងនោះ បានក្រាបទូលថា “ព្រោះពួកខ្ញុំព្រះករុណា ខ្លាចវាខាំ” ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៣.សុខកាមានិ  ភូតានិយោ  ទណ្ឌេន  វិហឹសតិ
អត្តនោ  សុខមេសានោ បេច្ច  សោ  ន  លភតេ  សុខំ  ។

👉ជនណា​ ស្វែង​រក​សេចក្តី​សុខ​ ដើម្បី​ខ្លួន​ តែ​បៀត​បៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តីសុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះ​លោក​នេះ​ទៅ​ហើយ​​ នឹងមិន​បាន​សេចក្តី​សុខ​ឡើយ ។

៤.សុខកាមានិ  ភូតានិយោ  ទណ្ឌេន  ន  ហឹសតិ
អត្តនោ  សុខមេសានោបេច្ច  សោ  លភតេ  សុខំ  ។

👉ជនណា ស្វែងរកសេចក្តីសុខ​ ដើម្បីខ្លួន​ តែ​មិន​បៀតបៀន​សត្វ​ទាំងឡាយ​ ដែល​ប្រាថ្នា​សេចក្តី​សុខ​ ដោយ​អាជ្ញា​ ជន​នោះ​លះលោក​នេះ​ទៅ​ហើយ​ រមែង​បាន​សេចក្តីសុខ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ