៤. ខេមកសេដ្ឋីបុត្រ

និរយវគ្គ

មាន៩រឿង – ១៤គាថា

☸️៤. រឿង ខេមកសេដ្ឋីបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី ។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង ។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម ។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៤.ចត្តារិ ឋានានិ នរោ បមត្តោអាបជ្ជតិ បរទារូបសេវី
អបុញ្ញលាភំ ន និកាមសេយ្យំនិន្ទំ តតិយំ និរយំ ចតុត្ថំ ។

👉នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ​ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាង គឺទី​ ១​ បាន​របស់​មិនមែនជាបុណ្យ​ ទី​ ២​ ដេកមិនបានតាមប្រាថ្នា ទី​ ៣​ ការតិះដៀល ទី​ ៤​ ការ​ធ្លាក់​នរក ។

៥.អបុញ្ញលាភោ ច គតី ច បាបិកាភីតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិតស្មា នរោ បរទារំ ន សេវេ ។

👉( ហេតុនៃសេចក្ដីទុក្ខ​ ៤​ យ៉ាងផ្សេងទៀត​ ) គឺ បានរបស់មិនជាបុណ្យ​ ១​ មានធម៌អាក្រក់​ ១ តម្រេក​របស់​បុរស​អ្នក​​ខ្លាចជាមួយនឹងស្ដ្រី​ ដែលខ្លាចដែរ​ មានប្រមាណតិច​ ១ ព្រះរាជានឹង​ដាក់អាជ្ញា​យ៉ាង​ធ្ងន់​ ១​ ព្រោះ​ហេតុ​នោះ​ បុរស​មិនគួរ​សេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ២២-និរយវគ្គរឿង

📜១. នាងសុន្ទរី
📜២. សត្វត្រូវទុក្ខបៀតបៀន
📜៣. វគ្គុមុទាតីរិយភិក្ខុ
📜៤. ខេមកសេដ្ឋីបុត្រ
📜៥. ទុព្វចភិក្ខុ
📜៦. ស្រីឣ្នកច្រណែន
📜៧. ឣាគន្តុកភិក្ខុ
📜៨. ពួកនិគ្រន្ថ
📜៩. តិរ្ថិយសាវ័ក