៥. ព្រះមហាកស្សបត្ថេរ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៥. រឿង ព្រះមហាកស្សបត្ថេរ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះមហាកស្សបត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ បានគង់ប្រមើលមើល នូវពួកសត្វទាំងឡាយដែលកំពុងតែច្យុត និង បដិសន្ធិ ដោយទិព្វចក្ខុ ។

ព្រះសាស្តា ទ្រង់ជ្រាបនូវហេតុនោះហើយ ទើបទ្រង់បានត្រាស់ហាម ថា “ម្នាលកស្សបៈ នេះមិនមែនជាវិស័យ របស់ឣ្នកទេ, វិស័យរបស់ឣ្នក គឺជាឣ្នកដែលមិនប្រមាទទេតើ, ការដឹង និង ការឃើញពួកសត្វដែលច្យុត និង បដិសន្ធិ នេះ ជាវិស័យរបស់ព្រះពុទ្ធគ្រប់ព្រះឣង្គ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.បមាទំ  អប្បមាទេនយទា  នុទតិ  បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហអសោកោ  សោកិនឹ  បជំ
បព្វតដ្ឋោវ  ភុម្មដ្ឋេធីរោ  ពាលេ  អវេក្ខតិ  ។

👉កាលណា​បណ្ឌិត បន្ទោបង់នូវ​សេចក្តីប្រមាទ ដោយសេចក្តី​មិនប្រមាទ កាល​ណោះ លោក​នឹងឡើង​កាន់​ប្រាសាទ គឺបញ្ញា​ ជាបុគ្គល​មិនសោក រមែង​ឃើញពួក​សត្វ​ដែល​មាន​សោក ធីរជន​តែងឃើញ​ពួកជន​ពាល ដូចបុគ្គល​ដែលឈរ​លើកំពូល​ភ្នំ ហើយ​ក្រឡេក​មើលពួក​ជន​ដែលឋិត​នៅលើ​ផែនដី ដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ