៨. អញ្ញត្រភិក្ខុ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៨. រឿង អញ្ញត្រភិក្ខុ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលបានរៀននូវកម្មដ្ឋាន នៅក្នុងសំណាក់ នៃព្រះពុទ្ធជាម្ចាស់ ហើយបានក្រាបថ្វាយ បង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ នៅក្នុងព្រៃដែលស្ងាត់មួយកន្លែង ។

ភិក្ខុរូបនោះ ទោះបីជាខិតខំបំពេញកម្មដ្ឋាន ដ៏ខ្លាំងក្លា យ៉ាងណាក៏ដោយ ក៏នៅតែមិនបានសម្រេចព្រះឣរហត្តផល ដូចក្តីប្រាថ្នាដែរ ក្រោយមក លោកគិតត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីនឹងទូលសុំផ្លាស់កម្មដ្ឋានសាជាថ្មី លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់ តែឃើញនូវភ្លើងព្រៃកំពុងឆេះ ក៏បានកំណត់យកភ្លើងនោះ មកធ្វើជាឣារម្មណ៍ ថា “ភ្លើងនេះ ឆេះកំទេចព្រៃបាន យ៉ាងណា, ភ្លើង គឺឣរិយមគ្គញ្ញាណ ក៏ដុតបំផ្លាញ នូវសំយោជនៈ តូចធំបាន យ៉ាងនោះដែរ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានបញ្ចោញព្រះរស្មីទៅរកភិក្ខុនោះ បីដូចជាទ្រង់ប្រថាប់គង់ នៅត្រង់ទីចំពោះមុខ នៃភិក្ខុរូបនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១១.អប្បមាទរតោ  ភិក្ខុបមាទេ  ភយទស្សិ  វា
សញ្ញោជនំ  អណុំ  ថូលំឌហំ  អគ្គីវ  គច្ឆតិ  ។

👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តី​មិនប្រមាទ ឬឃើញភ័យ​​ក្នុង​សេចក្តី​ប្រមាទ តែង​ដុតចោល​សំយោជនៈ​ទាំងតូច ទាំងធំ ដូចភ្លើង​ឆេះ (រាលនូវ​កំទេច​ទាំងតូច​ទាំងធំ) ​ដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ