៦. ភិក្ខុទេវទត្ត

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️៦. រឿង ភិក្ខុទេវទត្ត

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុទេវទត្ត ។ សម័យមួយ ភិក្ខុទាំងឡាយ បានប្រជុំគ្នា និយាយតិះដៀលភិក្ខុទេវទត្ត ថា “ជាភិក្ខុទ្រុស្តសីល ជាឣ្នកមានធម៌លាមក, កាលបើសេចក្តីប្រាថ្នាចង់បាន កើតឡើងពេញទំហ៊ឹងហើយ, ក៏បានទៅសេពគប់ រួមគំនិតគ្នា ជាមួយនឹងព្រះបាទឣជាតសត្រូវកុមារ ញ៉ាំងលាភសក្ការៈ ឲ្យកើតឡើង ជាច្រើន ហើយបានដឹកនាំព្រះបាទឣជាតសត្រូវកុមារ ឲ្យទៅសម្លាប់ព្រះបាទពិម្ពិសារដែលជាព្រះវររាជបិតា របស់ព្រះឣង្គផង ព្យាយាមដើម្បីនឹងធ្វើគុតព្រះសាស្តា ដោយប្រការផ្សេងៗ” ។

ព្រះបរមសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បានសម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

៦.យស្ស អច្ចន្តទុស្សីល្យំមាលុវា សាលមិវោត្ថតំ
ករោតិ សោ តថត្តានំយថា នំ ឥច្ឆតី ទិសោ ។

👉ភាពជាអ្នកទ្រុស្ដសីលហួសហេតុ1 គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។​

  1. [បើគ្រហស្ថ ចាប់​តាំងអំពីកើត​មក​ ធ្វើ​តែ​អកុសលកម្មបថទាំង ១០​ បើ​បព្វជិត​គិត​អំពី​ថ្ងៃ​ដែល​បាន​ឧបសម្បទា​មក​ ត្រូវ​គរុកាបត្តិ យ៉ាង​នេះ​ឈ្មោះ​ថា​ ភាពជា​អ្នក​ទ្រុស្តសីល​ហួស​ហេតុ] ↩︎

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ