៧. មហាធនពាណិជ

បាបវគ្គ​

មាន១២រឿង – ១៣គាថា

☸️៧. រឿង មហាធនពាណិជ

ព្រះបរមសាស្តា ទ្រង់ប្រារឰមហាធនពាណិជ ដែលកំពុងតែរៀបចំរបស់របរ ដាក់លើករទេះ ដើម្បីយកទៅលក់ដូរ នៅជនបទ ។ មុននឹងមហាធនពាណិជ ធ្វើដំណើរចេញទៅ គាត់បាននិមន្តភិក្ខុទាំង ឡាយដែលមានបំណងនិមន្តទៅកាន់ជនបទ ឲ្យនិមន្តទៅជាមួយគាត់ ដើម្បីកុំឲ្យមានការលំបាក ដោយចង្ហាន់បិណ្ឌបាត នៅតាមផ្លូវ ។ លុះមហាធនពាណិជ បានរៀបចំរួចស្រេចហើយ ទើបបានចេញដំណើរ ឆ្ពោះទៅកាន់ស្រុកមួយ ដែលឋិតនៅក្បែរមាត់ព្រៃ ហើយបានឈប់សម្រាកនៅ ក្នុងទីនោះឯង ។

ពួកចោរ ទាំង ៥០០ នាក់ ដឹងថា “មហាធនពាណិជ បានឈប់សម្រាក នៅក្បែរមាត់ព្រៃនោះ” ក៏បាននាំគ្នាទៅ ចាំប្លន់ទ្រព្យសម្បត្តិគាត់ ។ ជាវាសនាល្អ មហាធនពាណិជ បានដឹងខ្លួនជាមុន ហើយបានវិលត្រឡប់មកវិញ ។ ពួកចោរ បានដឹងថា គាត់ បានត្រឡប់មកវិញ ក៏បានមក ចាំស្ទាក់ប្លន់ម្តងទៀត ។ មហាធនពាណិជ បានដឹងថា ពួកចោរបានមក ចាំស្ទាក់ប្លន់ម្តងទៀត ក៏ឈប់សម្រាក ក្នុងទីនោះ ហើយបានប្រាប់រឿងដែលចោរបំរុងប្លន់គាត់ ដល់ភិក្ខុសង្ឃ ឲ្យបានជ្រាប ។ ភិក្ខុទាំងឡាយ ក៏ត្រឡប់មកវិញ ហើយក្រាបទូលរឿងនោះថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

៨.វាណិជោវ  ភយំ  មគ្គំអប្បសត្ថោ មហទ្ធនោ
វិសំ  ជីវិតុកាមោវបាបានិ  បរិវជ្ជយេ ។

👉បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ​ ដែលមានទ្រព្យច្រើន​ តែមានគ្នាតិច​ ចៀសវាង​ផ្លូវដែល​គួរ​ឲ្យ​ខ្លាច​ ឬដូចជាបុរស​ដែលប្រាថ្នានឹងរស់នៅ​ ចៀសវាងថ្នាំពិស​ដូច្នោះដែរ​ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៩-បាបវគ្គរឿង

📜១. ចូឡេកសាដកព្រាហ្មណ៍
📜២. សេយ្យសកភិក្ខុ
📜១១. ជន ៣នាក់
📜៣. នាងលាជទេវធីតា
📜៤. ឣនាថបិណ្ឌិកសេដ្ឋី
📜៥. ឣសញ្ញតបរិក្ខារភិក្ខុ
📜៦. ពិឡាលបទកសេដ្ឋី
📜៧. មហាធនពាណិជ
📜៨. នាយព្រានកុក្កុដមិត្រ
📜៩. នាយកោកសុនខលុទ្ធកៈ
📜១០. មណីការកុលុប្បក…
📜១២. សុប្បពុទ្ធសក្កៈ