៨. នាយកសកៈ

ពាលវគ្គ

មាន១៥រឿង – ១៦គាថា

☸️៨. រឿង នាយកសកៈ

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣ្នកស្រែម្នាក់ ដែលមានឧបនិស្ស័យ នឹងបានសម្រេចសោតាបត្តិផល ។ ព្រះឣង្គ ទ្រង់យាងទៅ តាមភ្លឺស្រែ របស់នាយកសកៈនោះ ដែលកំពុងតែភ្ជួរស្រែ ទ្រង់ទតព្រះនេត្រឃើញបង្វេចទ្រព្យ ដែលពួកចោរបានធ្វើធ្លាក់ ក្នុងស្រែរបស់គាត់ហើយ ទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទ ថាៈ ម្នាលឣានន្ទ ឣ្នកចូរមក មើលឣាសិរពិស ។

គ្រានោះឯង ពួកម្ចាស់ទ្រព្យ បានតាមមកប្រកិតៗ មកដល់ទី ស្រែនោះ ហើយបានឃើញបង្វេចទ្រព្យ របស់ពួកគេ នៅក្នុងស្រែរបស់នាយកសកៈនោះហើយ ក៏នាំគ្នាចាប់ចង វាយដំ ធ្វើបាប យ៉ាងខ្លាំងឃោរឃៅ ដោយនឹកគិតថា “គាត់ជាចោរ បានលួចប្លន់ទ្រព្យនេះ មកលាក់ទុក ក្នុងស្រែនេះ” ។

ឣ្នកស្រែនោះ បាននិយាយប្រាប់ម្ចាស់ទ្រព្យ ថា “ខ្ញុំ មិនមែនជាចោរ លួចទ្រព្យសម្បត្តិ របស់ពួកឣ្នកមកទេ” ហើយបាននិយាយឣះឣាង ដល់ព្រះពុទ្ធ និង ព្រះឣានន្ទ ដើម្បីធ្វើជាសាក្សី ។ ពួកម្ចាស់ទ្រព្យ បានឮដូច្នេះហើយ ក៏នាំនាយកសកៈនោះ ទៅទូលដល់ព្រះរាជា ។ ព្រះរាជា ទ្រង់បាននាំយកទៅ គាល់ព្រះសាស្តាហើយ ទ្រង់ក្រាបទូលសួរពីការនិយាយឣះឣាង របស់ឣ្នកស្រែនោះនឹងព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “តថាគត បានឃើញបង្វេចទ្រព្យ ក្នុងស្រែនោះមែន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៨.ន  តំ  កម្មំ  កតំ  សាធុយំ  កត្វា  អនុតប្បតិ
យស្ស  អស្សុមុខោ  រោទំវិបាកំ  បដិសេវតិ  ។

👉បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផល​នៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៥

📜 ០៥-ពាលវគ្គរឿង

📜១. ឣញ្ញត្របុរស
📜២. មហាកស្សបសទ្ធិវិហារិក
📜៣. ឣានន្ទសេដ្ឋី
📜៤. គណ្ឌិភេទកចោរ
📜៥. ព្រះឧទាយិត្ថេរ
📜៦. បាឋេយ្យកភិក្ខុ
📜៧. សុប្បពុទ្ធកុដ្ឋិ
📜៨. នាយកសកៈ
📜៩. នាយសុមនមាលាការ
📜១០. នាងឧប្បលវណ្ណាថេរី
📜១១. ជម្ពូកាជីវក
📜១២. ឣហិប្រេត
📜១៣. សដ្ឋីកូដប្រេត
📜១៤. ព្រះសុធម្មត្ថេរ
📜១៥. ព្រះវនវាសីតិស្សត្ថេរ