៨. មារ

នាគវគ្គ

មាន៨រឿង – ១៤គាថា

☸️៨. រឿង មារ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ដែលចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលឲ្យព្រះឣង្គត្រឡប់យាងទៅ សោយរាជ្យសម្បត្តិវិញ ។ ព្រះឣង្គ ទ្រង់ត្រាស់សួរសេចក្តីប្រាថ្នា របស់មារ ។

មារ បានក្រាបទូល ថា “ព្រះឣង្គទ្រង់បរិបូណ៌ ដោយឥទ្ធិបាទ ៤ ឣាចឣធិដ្ឋានភ្នំ ឲ្យកើតជាមាសទាំងឣស់បាន បើព្រះឣង្គ ទ្រង់យាងទៅសោយរាជ្យសម្បត្តិវិញហើយ ទូលព្រះបង្គំ នឹងបានមាសរបស់ព្រះឣង្គ ខ្លះៗ មិនខានឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “ភ្នំមាស មានដល់ទៅពីរ ក៏នៅតែ មិនគ្រប់គ្រាន់ ដល់មនុស្សម្នាក់ដែរ, ឱវាទរបស់ឣ្នក និង ឱវាទរបស់ តថាគត ខុសផ្សេងអំពីគ្នា” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១២.អត្ថម្ហិ ជាតម្ហិ សុខា សហាយាតុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិសព្វស្ស ទុក្ខស្ស សុខំ បហានំ ។

👉កាលបើសេចក្ដីត្រូវការកើតឡើងហើយ​ សម្លាញ់ទាំងឡាយ​ នាំសេចក្ដីសុខមកឲ្យ សេចក្ដី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យនាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការ​លះ​បង់​ទុក្ខទាំងអស់បាន​ ជាហេតុ​នាំសេចក្ដីសុខមកឲ្យ ។

១៣.សុខា មត្តេយ្យតា លោកេអថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេអថោ ព្រហ្មញ្ញតា សុខា ។

👉សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យ​ ក្នុងលោក​ មួយទៀត​ សេចក្ដីប្រតិបត្តិ​ល្អក្នុងបិតា នាំ​សេចក្ដី​សុខ​មកឲ្យ​ សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមក​ឲ្យ ។

១៤.សុខំ យាវ ជរា សីលំសុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាយ បដិលាភោបាបានំ អករណំ សុខំ ។

👉សីលនាំសេចក្ដីសុខមកឲ្យ​ ដរាបដល់ចាស់​ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការ​បាន​ប្រាជ្ញា​ នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ​ នាំសេចក្ដី​សុខ​មកឲ្យ ។

ចប់នាគវគ្គ ទី ២៣

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ២៣-នាគវគ្គរឿង

📜១. របស់ព្រះឣង្គ
📜២. ហត្ថាចារិយបុព្វកភិក្ខុ
📜៣. បុត្រព្រាហ្មណ៍បួននាក់
📜៤. ព្រះបាទបសេនទិកោសល
📜៥. សានុសាមណេរ
📜៦. ដំរីបាវេរកៈ
📜៧. សម្ពហុលភិក្ខុ
📜៨. មារ