៨. មារ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៨. រឿង មារ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ។ ក្នុងរាត្រីយប់មួយ មារ នោះ បាននិមិត្តកាយធ្វើជាដំរី មកបៀតបៀនព្រះរាហុល ដែលកំពុងតែសិង នៅពីមុខព្រះគន្ធកុដី នៃព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាប ហើយ ទ្រង់ត្រាស់ ថា “នែមារចិត្តបាប ឣ្នកមិនឣាចនឹងធ្វើឲ្យបុត្ររបស់តថាគត តក់ស្លុតបានឡើយ ព្រោះបុត្ររបស់តថាគត ជាឣ្នក ឣង់ឣាចក្លាហាន មានប្រាជ្ញាច្រើន ប្រាសចាកតណ្ហា” ដូច្នេះហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

១៨.និដ្ឋង្គតោ អសន្តាសីវីតតណ្ហោ អនង្គណោ
អច្ឆិន្ទិ ភវសល្លានិអន្តិមោយំ សមុស្សយោ ។

👉បុគ្គលណា​ ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត​ មិនមានតណ្ហា មិនមានកិលេស​ដូច​ទីទួល បាន​កាត់​កូន​សរគឺកិលេស​ ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយ​ដែលឆ្អឹង​ ៣០០​ កំណាត់ផ្ដុំគ្នាហើយនេះរបស់​បុគ្គលនោះ ឈ្មោះថា​ តាំងនៅក្នុងទីបំផុត ។

១៩.វីតតណ្ហោ អនាទានោនិរុត្តិបទកោវិទោ
អក្ខរានំ សន្និបាតំជញ្ញា បុព្វាបរានិ ច
ស វេ អន្តិមសារីរោមហាបញ្ញោតិ វុច្ចតិ ។

👉បុគ្គលណា​ មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ​ ជាអ្នកឈ្លាសក្នុងនិរុត្តិ​ ( វាចាជាគ្រឿង​សំដែង​ចេញ )​ និង​បទ​​ដ៏វិសេស​ ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង​ នូវខាង​ដើម​​ និង​ខាង​ចុងនៃអក្ខរៈទាំងឡាយផង បុគ្គល​នោះ​ឯង​ តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន​ ជាមហាបុរស ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ