៦. សហាយកភិក្ខុ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៦. រឿង សហាយកភិក្ខុ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ដែលជាមិត្រសំឡាញ់ នឹងគ្នា ។ ភិក្ខុទាំងពីររូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ នៃព្រះ សាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គទៅបំពេញសមណធម៌ នៅ ក្នុងវត្តមួយ ដែលនៅក្នុងព្រៃ ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូប មានសេចក្តីព្យាយាម មិនប្រមាទ ខិតខំបំពេញសមណធម៌ជាប់ជានិច្ច មិនយូរប៉ុន្មាន ក៏បានសំរេចព្រះឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ។

ចំណែកភិក្ខុមួយរូបទៀត លោកមិនបានធ្វើអ្វីបន្តិចសោះ គិតតែពីនិយាយគ្នាលេងសប្បាយ ជាមួយនឹងពួកភិក្ខុសាមណេរផងគ្នា ផ្សេងៗ ទៀត បានត្មះតិះដៀលភិក្ខុដែលបានខិតខំចម្រើនសមណធម៌នោះ ថា “ភិក្ខុ ឣង្គនេះ ជាឣ្នកខ្ជិលច្រឣូសណាស់ មិនចេះគិតធ្វើអ្វីនឹងគេសោះឡើយ” ។

លុះបវារណាចេញវស្សាហើយ ពួកភិក្ខុទាំងឣស់នោះ បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា ។ ភិក្ខុ ដែលខ្ជិលច្រឣូស បានក្រាបទូលឣំពីរឿងភិក្ខុដែលបានសម្រេច នូវព្រះឣរហត្តផល ដល់ព្រះសាស្តា ថា “ជាឣ្នកខ្ជិលច្រឣូសណាស់” ហើយបាននិយាយឣួតលើកខ្លួនឯង ថា “ជាឣ្នកមិនប្រមាទ មិនខ្ជិលច្រឣូស ខិតខំរកឧសមកដុត ទាំងព្រឹកល្ងាច គ្មានបានឈប់សម្រាកឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៩.អប្បមត្តា    បមត្តេសុសុត្តេសុ  ពហុជាគរោ
អពលស្សំវ   សីឃស្សោហិត្វា  យាតិ  សុមេធសោ  ។

👉បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួក​បុគ្គល​កំពុងប្រមាទ លោក​មិនប្រមាទ កាលពួក​​បុគ្គល​កំពុង​ដេកលក់ លោកភ្ញាក់​រឭកច្រើន លោករមែង​លះបង់​ចោល​នូវបុគ្គល​បែប​នោះ ដូចសេះ​លឿន ដែលទៅ​ចោល​នូវសេះ​មានកំឡាំង​ទន់ទាប ដូច្នោះ​ឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ