៧. សក្កទេវរាជ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៧. រឿង សក្កទេវរាជ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្តេចសក្កទេវរាជ ។ សម័យថ្ងៃមួយ ក្សត្រលិច្ឆវី ព្រះនាមមហាលី ទ្រង់ព្រះសណ្តាប់ នូវសក្កបញ្ហសូត្រ ក៏កើតមានសេចក្តីសង្ស័យ ហើយទ្រង់យាងចូលទៅគាល់ព្រះពុទ្ធជាម្ចាស់ ស្រេចហើយ ក៏បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់បានទតព្រះនេត្រឃើញ ទ្រង់បានស្គាល់ច្បាស់នូវសក្កទេវរាជ ដែរឬទេ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយថា “តថាគត ពិតជាបានឃើញ បានស្គាល់សក្កទេវរាជ ច្បាស់ណាស់ ហើយថែមទាំងដឹង នូវធម៌ដែលធ្វើឲ្យកើតទៅជាសក្កទេវរាជទៀតផង, សក្កទេវរាជ មានឈ្មោះថា “មឃវា” ព្រោះកាលនៅជាមនុស្ស មានឈ្មោះថា មឃមាណព, មានឈ្មោះថា “បុរិន្ទៈ” ព្រោះកាលនៅជាមនុស្ស បានផ្តើមធ្វើបុណ្យមុនជន ៣០ នាក់, មានឈ្មោះថា “វាសវៈ” ព្រោះកាលនៅជាមនុស្ស បានឲ្យនូវទីនៅ ទីសំណាក់ឣាស្រ័យ មានឈ្មោះថា “សហស្សក្ខៈ” ព្រោះទ្រង់ព្រះតម្រិះ ក្នុងមួយប្រប្រិចភ្នែក បានមួយពាន់រឿង មានឈ្មោះថា “សុជប្បតី” ព្រោះបាននាងសុជាតាដែលជាធីតា របស់ ឣសុរ ជាព្រជះយា ។

វត្តបទ គឺ ធម៌ដែលធ្វើឲ្យកើតជាសក្កទេវរាជ មាន ៧ ប្រការ គឺ ៖

  1. ចិញ្ចឹមមាតាបិតា,
  2. គោរពចាស់ទុំ ក្នុងត្រកូល,
  3. មានវាចា ពីរោះ,
  4. មិននិយាយចាក់ដោត,
  5. មិនកំណាញ់,
  6. ជាឣ្នក មានសច្ចៈ,
  7. ជាឣ្នកមិនចេះក្រោធខឹង ។

សក្កទេវរាជ មិនប្រមាទ ញ៉ាំងវត្តបទទាំង ៧ ប្រការនេះ ឲ្យ ពេញបរិបូណ៌ហើយ ទើបបានសម្រេចជាសក្កទេវរាជ ដូច្នេះហើយ នៅទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១០.អប្បមាទេន  មឃវាទេវានំ  សេដ្ឋតំ  គតោ
អប្បមាទំ  បសំសន្តិបមាទោ  គរហិតោ  សទា ។

👉មឃមាណព ដល់នូវភាព​ជាបុគ្គល​ប្រសើរ​បំផុត ជាង​ទេវតា​ទាំងឡាយ ព្រោះតែ​សេចក្តី​​មិនប្រមាទ អ្នកប្រាជ្ញ​ទាំងឡាយ តែង​សរសើរ​នូវ​សេចក្តី​មិនប្រមាទ ត្មះតិះដៀល​នូវសេចក្តី​ប្រមាទ សព្វៗកាល ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ