៩. ព្រះនិគមតិស្សត្ថេរ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៩. រឿង ព្រះនិគមតិស្សត្ថេរ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនិគមតិស្សត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានសេចក្តីប្រាថ្នាតិច និង សន្តោស នៅពេលដែលឣនាថបិណ្ឌិកសេដ្ឋី ថ្វាយមហាទានក្តី និង ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយឣសទិសទានក្តី ក៏លោកមិនព្រមនិមន្តទៅទទួលដែរ បែរជានិមន្តទៅបិណ្ឌបាត្រ តាមផ្ទះទៅវិញ បានយ៉ាងណា ឆាន់យ៉ាងនោះ ។ ពួកភិក្ខុទាំងឡាយ បានចោទដល់ព្រះថេរៈថា “ជាឣ្នកជាប់ជំពាក់ ក្នុង ពួកញាតិញោម” ។

ព្រះសាស្តា ទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តលោកមក ដើម្បីត្រាស់សួររឿងពិត ។ ព្រះថេរៈ បានក្រាបទូល នូវភាពនៃខ្លួនជាឣ្នកប្រាថ្នាតិច និង សន្តោស ថ្វាយព្រះឣង្គទ្រង់បានជ្រាប ។

ព្រះពុទ្ធឣង្គ ទ្រង់ត្រាស់ឣនុមោទនា ហើយទ្រង់បានត្រាស់សរសើរថា “នេះគឺជាប្រពៃណី របស់ព្រះឣង្គ ដែលទ្រង់ធ្លាប់បានប្រព្រឹត្តមក” រួចហើយទ្រង់ត្រាស់សម្តែងនូវឣតីតនិទាន របស់ព្រះ ឣង្គដែលបានយោនយកកំណើតកើតជាសត្វសេក ឈ្មោះសុវរាជ ក៏មានសេចក្តីប្រាថ្នាតិច និង សន្តោស ដូចជាព្រះថេរៈនេះដែរ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១២.អប្បមាទរតោ  ភិក្ខុបមាទេ  ភយទស្សិ  វា
អភព្វោ  បរិហានាយនិព្វានស្សេវ  សន្តិកេ  ។

👉ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវ​គុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។

ចប់ ឣប្បមាទវគ្គ ទី ២

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ