៦. បាដិកាជីវក

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️៦. រឿង បាដិកាជីវក

👉ព្រះបរមសាស្តា ទ្រង់ប្រារឰបាដិកាជីវក ។ បាដិកាជីវកនេះ បានហាមមិនឲ្យនាងគហបតានី ដែលជាឧបដ្ឋាយិកា របស់ខ្លួន ចូលទៅរកព្រះសាស្តា ព្រោះគាត់ខ្លាចនាងរត់ចោលខ្លួន ។

ព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទ្រង់ធ្វើឣនុមោទនា ដោយធម្មីកថា យ៉ាងពីរោះចាប់ចិត្ត ។ នាងគហបតានី បានស្តាប់នូវ ឣនុមោទនា របស់ព្រះឣង្គហើយ មានសេចក្តីជ្រះថ្លារីករាយសប្បាយចិត្ត យ៉ាងក្រៃលែង ហើយទទួលឣនុមោទនា ថា “សាធុៗ” ។

ក្នុងពេលនោះ បាដិកាជីវក កំពុងតែឈរ នៅខាងក្រោយផ្ទះ បានស្តាប់ឮដូច្នោះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង បានជេរប្រទេចព្រះសាស្តា ដោយប្រការផ្សេងៗ រហូតនាងគហបតានី ទ្រាំលែងបាន ។

ព្រះសាស្តា ទ្រង់ត្រាស់លួងលោមនាងគហបតានី ដោយព្រះធម៌ទេសនា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៧.ន  បរេសំ  វិលោមានិន  បរេសំ  កតាកតំ
អត្តនោ  វ  អវេក្ខេយ្យកតានិ  អកតានិ  ច  ។

👉ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយ​របស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែ​កិច្ចការទាំងឡាយ ដែលធ្វើហើយ​ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន