៤. ឣញ្ញត្រកុលទារិកា

សុខវគ្គ

មាន៨រឿង – ១២គាថា

☸️៤. រឿង ឣញ្ញត្រកុលទារិកា

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងកុមារិកាម្នាក់ ។ ម្តាយ របស់នាង បានធ្វើឣាវាហមង្គលឲ្យនាង ហើយបានទៅឣារាធនាព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ ឲ្យស្តេចយាងចូលរួម ក្នុងមង្គលការនោះដើម្បីប្រោសប្រទាន នូវព្រះឱវាទដល់នាង ។

នាងកុមារិកា ជាស្រីពេញវ័យក្រមុំ បានធ្វើកិច្ចការទាំងឡាយមានការត្រងទឹក ប្រគេនព្រះសង្ឃឆាន់ជាដើម ដើរទៅដើរមក ស្រាប់ តែបានជួបប្រទះនឹងបុរសជាស្វាមីរបស់នាង ដែលកំពុងតែឈរចាំមើលនាង ។ បុរសជាស្វាមីនោះ លុះឃើញនាងហើយ ក៏កើតសេចក្តីស្រឡាញ់ យ៉ាងខ្លាំង ធ្វើកិច្ចការអ្វីលែងកើត ឈរនឹកគិតថា “ឣាត្មាឣញ នឹងលួងលោមនាង ក្នុងពេលឥឡូវនេះ ឲ្យបានតែម្តង” ។

ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់បុរសនោះហើយ ទើបទ្រង់ ធ្វើមិនឲ្យបុរសនោះ ឃើញនាងកុមារិកាឡើយ ហើយសម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

៦.នត្ថិ រាគសមោ អគ្គិនត្ថិ ទោសសមោ កលិ
នត្ថិ ខន្ធសមា ទុក្ខានត្ថិ សន្តិបរំ សុខំ ។

👉ភ្លើងស្មើដោយរាគៈ​ មិនមាន ទោសកំហុសស្មើដោយទោសៈ​ មិនមាន ទុក្ខទាំងឡាយ​ស្មើ​ដោយ​ខន្ធ​ មិនមាន សុខ​ក្រៅ​ពីសេចក្ដីស្ងប់​ មិនមាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៥-សុខវគ្គរឿង

📜១. ការហាមព្រះញាតិ
📜២. មារ
📜៣. កោសលរាជបរាជ័យ
📜៤. ឣញ្ញត្រកុលទារិកា
📜៥. ឣញ្ញត្រឧបាសក
📜៦. ព្រះបាទបសេនទិកោសល
📜៧. ព្រះតិស្សត្ថេរ
📜៨. សក្កទេវរាជ