៥. ឣញ្ញត្រឧបាសក

សុខវគ្គ

មាន៨រឿង – ១២គាថា

☸️៥. រឿង ឣញ្ញត្រឧបាសក

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសកម្នាក់ ក្នុងក្រុងឣាឡវី ជាឣ្នកកំសត់ទូគ៌ត ។ ព្រះឣង្គ ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផលរបស់ឧបាសកនោះហើយ ស្តេចយាងទៅកាន់ក្រុងឣាឡវី មួយឣន្លើដោយភិក្ខុសង្ឃ ៥០០ រូប ។ ពួកមហាជន បាននាំ គ្នា ចាត់ចែងធ្វើនូវភត្តាហារ ដើម្បីថ្វាយព្រះសាស្តា ព្រមទាំងភិក្ខុ សង្ឃ តាមសទ្ធា ។ ក្នុងគ្រានោះ ឧបាសកកំសត់ទូគ៌តនោះ បានចេញទៅរកគោ លុះឃើញគោហើយ ទើបត្រឡប់មកកាន់ទីប្រជុំវិញ ។ ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យវេយ្យាវច្ចករ ធ្វើម្ហូបឣាហារ ឲ្យឧបាសកនោះបរិភោគ ដើម្បីបំបាត់ការស្រេកឃ្លាន ហើយទ្រង់ត្រាស់ឣនុបុព្វីកថា ប្រកាសនូវចតុរារិយសច្ច ។ នៅពេលបញ្ចប់ព្រះធម៌ទេសនាហើយ ឧបាសកនោះ ក៏បានសម្រេចសោតាបត្តិផល ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។

ព្រះសាស្តាចារ្យ ទ្រង់ធ្វើធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

៧.ជិឃច្ឆាបរមា រោគាសង្ខារា បរមា ទុខា
ឯតំ ញត្វា យថាភូតំនិព្វានំ បរមំ សុខំ ។

👉សេចក្ដីស្រេកឃ្លាន​ ជារោគយ៉ាងក្រៃលែង​ សង្ខារទាំងឡាយ​ ​ជាទុក្ខយ៉ាងក្រៃលែង​ ( អ្នក​ប្រាជ្ញ ) ​ដឹង​ច្បាស់​នូវ​សេចក្ដី​នុ៎ះតាមពិតហើយ​ ( រមែងធ្វើឲ្យជាក់ច្បាស់ )​ នូវព្រះនិព្វាន​ ដែលជាសុខយ៉ាង​ក្រៃ​លែង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ១៥-សុខវគ្គរឿង

📜១. ការហាមព្រះញាតិ
📜២. មារ
📜៣. កោសលរាជបរាជ័យ
📜៤. ឣញ្ញត្រកុលទារិកា
📜៥. ឣញ្ញត្រឧបាសក
📜៦. ព្រះបាទបសេនទិកោសល
📜៧. ព្រះតិស្សត្ថេរ
📜៨. សក្កទេវរាជ