១០. មេណ្ឌកសេដ្ឋី

មលវគ្គ

មាន១២រឿង – ២១គាថា

☸️១០. រឿង មេណ្ឌកសេដ្ឋី

ព្រះបរមសាស្តា ទ្រង់ប្រារឰមេណ្ឌកសេដ្ឋី ជាឣ្នកមានបុណ្យច្រើន ព្រះឣង្គទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យនៃសោតាបត្តិផល របស់ជនទាំងនេះ គឺ មេណ្ឌកសេដ្ឋី ១ ភរិយាសេដ្ឋី ១ ធនញ្ជ័យសេដ្ឋីបុត្រ ១ នាងសុមនទេវីកូនប្រសា ១ នាងវិសាខាដែលជាចៅ ១ នាយបុណ្ណៈ ១ ទើបទ្រង់ស្តេចយាងទៅកាន់ភទ្ទិយនគរ ។

មេណ្ឌកសេដ្ឋី បានឃើញព្រះសាស្តាស្តេចយាងមកហើយ ក៏នាំគ្នា ទៅទទួលព្រះឣង្គ នាកណ្តាលផ្លូវ ។ ពួកតិរ្ថិយ បានឃើញហើយក៏ទៅហាមឃាត់មេណ្ឌកសេដ្ឋី មិនឲ្យមកទទួលព្រះឣង្គ ហើយបានតិះដៀលព្រះសាស្តា ដោយប្រការផ្សេងៗ ។ មេណ្ឌកសេដ្ឋី មិនបានធ្វើតាមពាក្យ របស់តិរ្ថិយទាំងនោះឡើយ លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយបានក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គ ។

ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

១៨.សុទស្សំ វជ្ជមញ្ញេសំអត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិឱបុនាតិ យថា ភុសំ
អត្តនោ បន ឆាទេតិកលឹវ កិតវា សឋោ ។

👉ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ​ ចំណែកទោសរបស់ខ្លួន ឃើញបានដោយ​លំបាក ព្រោះ​បុគ្គល​នោះ​រោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែ​ថា​រមែង​បិទ​បាំង​ទោស​របស់​ខ្លួន​ទុក​ ដូច​ព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង​ មានមែកឈើជាដើម ដូច្នោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ១៨-មលវគ្គរឿង

📜១. គោឃាតកបុត្រ
📜២. ឣញ្ញត្រព្រាហ្មណ៍
📜៣. ព្រះតិស្សត្ថេរ
📜៤. ព្រះលោឡុទាយី
📜៥. ឣញ្ញត្រកុលបុត្រ
📜៦. ចូឡសារីភិក្ខុ
📜៧. បញ្ចឧបាសក
📜៨. ភិក្ខុកំលោះតិស្សៈ
📜៩. បញ្ចឧបាសក
📜១០. មេណ្ឌកសេដ្ឋី
📜១១. ព្រះឧជ្ឈានសញ្ញី
📜១២. សុភទ្ទបរិព្វាជក