គ្រឿងបញ្ចុះក្នុងប្រាសាទ

ប្រាសាទបុរាណខ្មែរទាំងអស់រមែងមានដាំថ្មបញ្ចុះនៅគ្រឹះធ្វើជាសីមា នៅក្រោមបាតបល្ល័ង្កព្រះ និងកំពូលប្រាសាទ ក្នុងបំណងសុំយាងទេពនិករមកគង់នៅជានិរន្តន៍ និងធ្វើឲ្យបូជនីយដ្ឋាននោះកាន់តែជាទីពិសិដ្ឋ ។ ចាស់បុរាណខ្មែរបានរៀបចំកិច្ចពិធីបញ្ចុះត្បូង សន្លឹកមាស ឬសន្លឹកប្រាក់ និងវត្ថុមានតម្លៃផ្សេងៗទៀត ។
ថ្មបញ្ចុះមួយនេះ មានឡតដែលមានទ្រង់ទ្រាយខុសៗគ្នាចំនួន៩ ។ នៅបាតឡតនីមួយៗមានចារឹកព្យាង្គអក្សរ៖ ជិំ ហ្រិំ ឳំ ហោំ ត្រាំ ទិំ អាំ សិំ និង ហុំ រំលឹកដល់ទេព ៩អង្គ ដែលទំនងជាទេពនព្វគ្រោះ ឬ «ភពទាំងប្រាំបួន» ។ រន្ធតូចៗនៅនឹងបាតឡតមានបញ្ចុះត្បូងថ្មមានតម្លៃដែលទាក់ទងទៅនឹងទេពទាំង ៩អង្គនោះ ។
ហ្វេសបុកសារមន្ទីរជាតិកម្ពុជា (២០/១២/២០២២)
✍️ចងក្រងដោយ៖ ឈូកខ្មែរ
