| ដឹងថាគេបោចពេលខ្លួនលាស់ត្រួយ | ចេញក្តិបមួយរយផ្លែទំមួយពាន់ |
| អ្នកភូមិឡើងបេះធ្វើអាហារលាន់ | អំពិលមិនទ្រាន់លាស់ត្រួយថែមទៀត ។ |
| ជាដើមអំពិលមិនខ្ជិលផ្លែផ្កា | ទាំងប្រាំងវស្សាបំរើផៅញាតិ |
| ស្លឹកខ្ចីបូតស្ល ស្លឹកចាស់បុកទៀត | ធ្វើថ្នាំអស់ស្នៀតថ្នមអ្នកកូនខ្ចី ។ |
| បោចណាស់លាស់ណាស់អំពិលដីស្រែ | បំរើហូរហែជាតិខ្មែរប្រុសស្រី |
| មិនខុសអ្នកប្រាជ្ញបំរើតិចអី | លាស់ចំណេះថ្មីចែកចាយមិនភ្លាត់ ។ |
| បេះណាស់លាស់ណាស់អ្នកប្រាជ្ញបញ្ចោញ | គ្មានថ្ងៃទោម្នេញទ្រោមដើមប្រាកដ |
| សិស្សតាមបេះបោចគំនិតមរកដ | ចែកមួយមិនភ្លាត់លាស់ទៀតរយពាន់ ។ |
| គំនិតអ្នកប្រាជ្ញមិនខុសអំពិល | រាល់ថ្ងៃមិនខ្ជិលបញ្ចោញសម្ព័ន្ធ |
| លាស់គំនិតថ្មីចែកចាយរួសរាន់ | ជាតិខ្មែរលែងភន្ត័ត្បិតពលរដ្ឋប្រាជ្ញ ។ |

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo
