៣. ព្រះចូឡបន្ថកត្ថេរ

អប្បមាទវគ្គ

មាន៩រឿង – ១២គាថា

☸️៣. រឿង ព្រះចូឡបន្ថកត្ថេរ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត… ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។

ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

៥.ឧដ្ឋានេន​ប្បមាទេនសញ្ញមេន  ទមេន  ច
ទីបំ  កយិរាថ  មេធាវីយំ  ឱឃោ  នាភិកីរតិ  ។

👉អ្នកប្រាជ្ញ គប្បីសាងកោះ គឺ​អរហត្តផល ជាកោះ​ដែលជំនន់ គឺកិលេស​ជន់​ពន្លិច​មិនបាន ដោយ​សេចក្តី​ប្រឹងប្រែង​​ផង​ ដោយ​សេចក្តី​មិនប្រមាទ​ផង ដោយ​ការសង្រួម​ក្នុង​ចតុប្បារិសុទ្ធិសីល​ផង ដោយ​ការទូន្មាន​​ឥន្ទ្រិយផង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០២-អប្បមាទវគ្គរឿង

📜១. ព្រះនាងសាមាវតី
📜២. កុម្ភឃោសកសេដ្ឋី
📜៣. ព្រះចូឡបន្ថកត្ថេរ
📜៤. ពាលនក្សត្រ
📜៥. ព្រះមហាកស្សបត្ថេរ
📜៦. សហាយកភិក្ខុ
📜៧. សក្កទេវរាជ
📜៨. អញ្ញត្រភិក្ខុ
📜៩. ព្រះនិគមតិស្សត្ថេរ