ភាពមិនខ្ជីខ្ជាជាទ្វារ…

ភាពមិនខ្ជីខ្ជាជាទ្វារនៃសេចក្តីចម្រើន

ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ មិន​មែន​ត្រឹម​តែ​បង្ហាញ​ពី​មធ្យោបាយ​ដើម្បី​ចាក​ចេញ​ពី​ភព​ជាតិ​កំណើត​ទេ សូម្បី​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក ក៏​ព្រះ​អង្គ​ទ្រង់​បាន​បង្ហាញ​ពី​វិធី​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​សេចក្តី​ចម្រើន។ មាន​ព្រះ​គាថា និង​គោល​ធម៌​ជា​ច្រើន​ដែល​ទ្រង់​បាន​ណែនាំ​ឲ្យ​មនុស្ស​រស់​នៅ​ក្នុង​ជីវលោក​នេះ​ដោយ​ភាព​ស្តុកស្តម្ភ​សម្បូរ​ធន​ធាន។ នៅ​ក្នុង​ទី​នេះ​នឹង​លើក​យក​គាថា​ខ្លះ​ៗដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ដាស់​តឿន​ដល់​បរិស័ទ​ទាំង​ឡាយ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក ប្រកប​សេចក្តី​​ព្យាយាម​​មិន​ដាក់​ធុរៈ ដោយព្រះពុទ្ធដីកាខ្លីៗដូចតទៅ៖

ឧ​ដ្ឋាន​តា ធម្ម​នេ​យ្យេ​សុ អប្ប​មត្តោ​វិធាន​វា ស​មំ ក​ប្បេតិ ជីវ​តំ សម្មតិ អនុរក្ខតិ។ អ្នក​មាន​ព្យា​យាម​រវៀស​រវៃ​ក្នុង​នាទី​ការ​ងារ មិន​ប្រ​មាទ ចូល​ចិត្ត​ចាត់​ការ​ចញ្ចឹម​ជីវិត​ស្មើ​ៗ ទើប​រក្សា​ទ្រព្យ​ដែល​រក​មក​ទុក​បាន។ កថម្ភូ តស្សមេ រត្តិន្ទិវា វិតិមតន្តិ ថ្ងៃ​និង​យប់​កន្លង​ទៅ​ៗ ឥឡូវ​នេះ​អាត្មា​អញ​បាន​ធ្វើ​អ្ចី​ខ្លះ​ហើយ​? ចក្ខុមា វិសមានិវ វិជ្ជមានេ បរក្កមេ បណ្ដិតោ ជីវលោកស្មឹ បាបានិ បរិវិជ្ជយេ។ កាល​បើ​មាន​សេចក្តី​ប្រឹង​ប្រែង បុគ្គល​គប្បី​ជៀស​វាង​បាប​ទាំង​ឡាយ​ក្នុង​ជីវលោក ដូច​បុរស​មាន​ចក្ខុ​ជៀស​វាង​ផ្លូវ​ដែល​មិន​រាប​ស្មើ​ដូច្នោះ​ដែរ​។

អប្បកេនបិ មេធាវី បាកដេន វិចក្ចណា សមុដ្ឋាបេតិ អត្តានំ អណុំ អណុំ អគ្គឹវ សន្ធមំ។ អ្នក​ប្រាជ្ញ មាន​ប្រាជ្ញា​ឆ្នើម រមែង​តាំង​ខ្លួន​បាន​ដោយ​ដើម​ទុន​សូម្បី​បន្តិច​បន្តួច ដូច​គេ​បង្កាត់​ភ្លើង​តូច​ឲ្យ​ធំ​បាន ដូច្នោះ​ឯង​។

យោ ច វស្សសតំ ជីវេ កុសីតោ ហីនរិរិយោ ឯកាហំ ជីវិតំ សេយ្យោ វិរិយំ អារព្ភតោ ទឡ្ហំ។ ជន​ណា​មួយ​ខ្ជិល​ច្រអូស មាន​ព្យាយាម​ថោក​ទាប គប្បី​រស់​នៅ​អស់​រយ​នៃ​ឆ្នាំ ពុំ​ប្រសើរ​ស្មើ​នឹង​ការ​រស់​នៅ​តែ​មួយ​ថ្ងៃ​របស់​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ដ៏​មាំ​មួន​ឡើយ។​

☸️

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២២

💡 ទស្សនៈពុទ្ធសាសនា

💡១.ព្រះពោធិសត្វ
💡២.អដ្ឋ​សមោធាន​បច្ច័យ​
💡៣.ថិរ​វេលា​ព្រះសុមេធ​បណ្ឌិត
💡៤.សុមេធ​បណ្ឌិត
💡៥.ការ​កសាង​ទសបារមី
💡៦.ព្រះពោធិសត្វ​ក្នុង​អត្តភាព
💡៧.ព្រះពុទ្ធ​មេត្តេយ្យ
💡ការយល់ដឹង
💡ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
💡ត្រៃលក្ខណ៍
💡ទសពិធរាជធម៌​សង្ខេប
💡ទស្សនៈ​កម្ម​ផល
💡ទេវទត្ត​គឺ​អ្នក​ណា ?
💡ធ្វើបុណ្យពុំបានបុណ្យ
💡នមោពុទ្ធាយៈ
💡ប្រព័ន្ធសីលធម៌អ្វី
💡ពុទ្ធសាសនាជាប្រព័ន្ធ…
💡ពុទ្ធសាសនានិងពិភពលោក
💡ភាពមិនខ្ជីខ្ជាជាទ្វារ…
💡របស់ដែលមនុស្សប្រាថ្នា
💡រឿងថ្មើរព្រៃឈ្មោះសុរៈ
💡អសង្ខេយ្យ និង កប្ប