អប្បមាទវគ្គ
មាន៩រឿង – ១២គាថា
☸️៤. រឿង ពាលនក្សត្រ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰនក្ខត្តប្ញក្ស របស់ពួកជនពាល ។ ថ្ងៃមួយ ពួកជនពាលទាំងឡាយ បាននាំគ្នាលេងនក្ខត្តប្ញក្សផ្សេងៗ ដែលជាល្បែងមិនសមរម្យ មិនគួរគប្បីនឹងទស្សនា មិនគួរស្តាប់ និង មិនជាទីត្រេកឣរពេញចិត្ត ដល់ព្រះឣរិយសាវ័កទាំងឡាយ ។
ពួកឣរិយសាវ័កទាំងឡាយ បានធ្វើជាព័ត៌មានមួយ ផ្ញើទៅថ្វាយ ដល់ព្រះសាស្តា មានសេចក្តីថា “បពិត្រព្រះឣង្គដ៏ចម្រើន សូមព្រះឣង្គ ព្រមទាំងភិក្ខុសង្ឃ ប្រថាប់គង់នៅក្នុងព្រះវិហារសិនចុះ សូមកុំទាន់ឣាលនិមន្តចេញទៅខាងក្រៅឲ្យសោះ” ហើយក៏បាននាំគ្នាចាត់ ចែងរៀបចំនូវភត្តាហារ ទៅថ្វាយដល់ព្រះឣង្គ ព្រមទាំងភិក្ខុសង្ឃនៅឯវត្ត ។
លុះកន្លងទៅបាន ៧ ថ្ងៃ ការលេងនក្ខត្តប្ញក្ស របស់ពួកជនពាលទាំងនោះ ក៏បានចប់ឈប់លេងដែរ ។
ឣរិយសាវ័កទាំងឡាយ បានក្រាបទូលឣំពីការលេងនក្ខត្តប្ញក្សនោះ ថ្វាយដល់ព្រះសាស្តា ទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | បមាទមនុយុញ្ជន្តិ | ពាលា ទុម្មេធិនោ ជនា |
| អប្បមាទញ្ច មេធាវី | ធនំ សេដ្ឋំវ រក្ខតិ ។ |
👉ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។
| ៧. | មា បមាទមនុយុញ្ជេថ | មា កាមរតិសន្ថវំ |
| អប្បមត្តោ ហិ ឈាយន្តោ | បប្បោតិ វិបុលំ សុខំ ។ |
👉អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ ។
